រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យប៉ុសិ៍្តនគរបាលរដ្ឋបាលចក និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងចាន់ មានសភាពទ្រុតទ្រោម ដើម្បីរៀបចំសាងសង់អគារថ្មី

  • 776
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១​នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក វរសេនីយ៍ឯក យឹម សុជាតិ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំក្រុមការងារនៃស្នងការដ្ឋាន​ ចុះត្រួតពិនិត្យប៉ុសិ៍្តនគរបាលរដ្ឋបាលចក និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងចាន់ ដែលមានទីតាំងនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលចក ស្ថិតនៅភូមិរំចេក បច្ចុប្បន្នមានសភាពទ្រុតទ្រោម ព្រមទាំងបានធ្វើការពិនិត្យនៅទីតាំងថ្មី សម្រាប់សាងសង់អគារប៉ុសិ៍្តនគរបាលរដ្ឋបាលថ្មី។

សូមបញ្ជាក់ជូនផងដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីដែលនឹងត្រូវធ្វើការសាងសង់នាពេលខាងមុខនេះគឺជាអំណោយដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង