រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សមិទ្ធិផលថ្មីមួយទៀតនៅខេត្តកំពង់ឆ្នាំងត្រូវបានអភិបាលខេត្ត ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ

  • 469
  • ដោយ taravong

កំពង់ឆ្នាំង៖ សមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរនោះត្រូវបានអាជ្ញាធរខេត្តប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវផែថ្មីមួយនៅ តំបន់អភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយធ្វើពិធីក្រុងពាលីឆ្លងតាមប្រពៃណីទំនៀមទម្លាប់ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍នៅក្នុងឱកាសនោះឯក
ឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែថ្មីដែលប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនាពេលនេះ គឺគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា មានលក្ខណៈល្អប្រសើរជាងមុន ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាកសិករ ឲ្យកាន់តែឆាប់រហ័សថែមទៀត។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើអោយប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និង ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ផងដែរ ។ កំពង់ផែថ្មីនេះ គឺស្ថិតនៅក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងផងដែរ។

ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករកាលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផលនិងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបញ្ជាក់ថា កត្តាសន្តិភាពពិតជាមានតម្លៃដ៍មហាសាល សម្រាប់ការអភិវឌ្ឍន៍ បើគ្មានសន្តិភាពទេនោះ ក៍គ្មានការអភិវឌ្ឍន៍ដែរ ។ នៅក្រោយថ្ងៃ៧មករា ខេត្តកំពង់ឆ្នាំងចាប់ផ្តើមមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងមានអ្វីៗដូចសព្វថ្ងៃនេះ ។ ដូចនេះយើងត្រូវតែថែរក្សាការពារនូវអ្វីដែលមាននាពេលនេះ គឺត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឲ្យបានគង់វង្សជារៀងរហូតដើម្បីការអភិវឌ្ឍន៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

https://youtu.be/nq2rxuckrnE

អត្ថបទទាក់ទង