រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ចូលរួមកសាងស្ពានអណ្ដូងប្រេង ស្ថិតក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 635
  • ដោយ taravong

សាមគ្គីមានជ័យ៖ ដោយមានកិច្ចសហការល្អរវាងថ្នាក់ដឹកនាំស្រុក ឃុំ និងព្រះសង្ឃ គណៈកម្មការ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស នៅថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ បានចូលរួមចាក់បេតុងកសាងស្ពានអណ្ដូងប្រេង ស្ថិតក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកទឹកផុស។

ក្នុងនោះដោយមានការចូលរួមពីលោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ ព្រមទាំងលោក សាំង សុខឿន អភិបាលរងស្រុកទឹកផុស និងលោកមេឃុំទួលខ្ពស់ និងក្រុមការងារថ្នាក់ឃុំ ថ្នាក់ភូមិ ព្រមទាំងប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យចូលរួមផងដែរ។

សូមជម្រាបជូនផងដែរថាៈ ថវិកាចូលរួមកសាងស្ពានគឺដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលថ្នាក់ដឹកនាំ មន្ត្រីរាជការស្រុក ឃុំ ភូមិ និងព្រះសង្ឃ គណៈកម្មការ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ៕

អត្ថបទទាក់ទង