សាមគ្គីមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុក និងក្រុមការងារសម្របសម្រួលបច្ចេកទេសដោយការិយាល័យផែនការ និងគាំទ្រឃុំបានរៀបចំកិច្ចប្រជុំស្តីពីគណៈកម្មាធិការសម្រសម្រួលបច្ចេកទេស ស្តីពីការពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ (២០២១-២០២៣) ក្រោមការដឹកនាំពីលោក វន ស៊ីផា អភិបាលស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក និងសមាសភាពចូលរួមសរុប ២១ នាក់ ស្រី ៥នាក់។
នៅក្នុងកិច្ចប្រជុំនេះក្រុមការងារកសាងផែនការបានពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងកម្មវិនិយោគដូចខាងក្រោម៖
-ពិនិត្យ និងកែសម្រួលអក្ខរាវិរុទ្ធទៅលើសេចក្តីព្រាង
-ផ្តល់យោបល់លើគម្រោងអាទិភាពរបស់ស្រុក នៅក្នុងនោះលោកបានកែសម្រួលបន្ថែមនូវចំណុចខ្វះខាតមួយចំនួន
-ក្រុមការងារកសាងផែនការបានលើកឡើងនូវគម្រោងដែលបានស្នើឡើងច្រើន ប៉ុន្តែថវិការអភិវឌ្ឍន៍តិចតួចមិនគ្រប់ទៅនិងតម្រូវការអភិវឌ្ឍន៍។
លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថាកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ត្រូវរៀបចំជារៀងរាល់ឆ្នាំ ហើយអនុម័តដោយក្រុមប្រឹក្សាអោយចប់នៅក្នុងកំឡុងខែធ្នូ នៃឆ្នាំនីមួយៗតាមសេចក្តីណែនៃ និងមានប្រសាសន៍ផ្តាំផ្ញើរទៅឃុំទាំង ៩ដែលមិនទាន់បានអនុម័ត សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ត្រូវរៀបចំកិច្ចប្រជុំវិសាមញ្ញដើម្បីអនុម័តក្នុងសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២១ ជាកំណត់ ៕